The Forex system is a relatively easy one to understand at its basic level but it can also be as intricate as you can possibly imagine. What the system actually is, is a way of trading currency from various parts of the world.

Airways International - online reservations and airline ticket purchase, flight schedule, and packages.

High Power, Low Cost Web Hosting
best vps hosting best cpanel hosting best web hosts best web hosting reseller best ecommerce web hosting best hosting control panel best domain name host best domain hosting

MOVIES SPEEK THAIរឿងនិយាយ​ភាសាថៃ

CHATROOM CLICK HERE

Sin Sisamuth – VOL 28

The Forex system is a relatively easy one to understand at its basic level but it can also be as intricate as you can possibly imagine. What the system actually is, is a way of trading currency from various parts of the world.

Airways International - online reservations and airline ticket purchase, flight schedule, and packages.

High Power, Low Cost Web Hosting
best vps hosting best cpanel hosting best web hosts best web hosting reseller best ecommerce web hosting best hosting control panel best domain name host best domain hosting


អត្ថបទចម្រៀង ស៊ិន ស៊ីសាមុត

ស្លាប់នឹងអនុស្សាវរីយ៏



ទឹកក្តៅស្រីដាំ រង់ចាំបងងូត ភួយកន្សែងសូត្រ ផ្លាស់ងូតរាល់ថ្ងៃពេលខែរងាអឺយ
អង្រឹងទាំងគូ ហាលប្តូរនិងគ្នា រង់ចាំវាសនា ថ្ងៃមួយនោះណា រៀបការអូនបង ។

ឥឡូវអង្រឹងនៅឈឹងឈប់ស្ងៀម ម្ចាស់អ្នកក្អួតឈាម គេហាមអោយឈប់ទៅមកទាក់ទងអឺយ
បើមានម្ចាស់ថ្មីមកបីត្រកង នឹកឃើញអឺបងផង ដែលកំពុងឆ្លង សមុទ្រទឹកភ្នែក ។

ព្រាត់ហើយស្នេហ៍អឺយ ធ្លាប់កើយស្តាប់សៀង សំនៀងពីរោះ ដែលអូនធ្លាប់ស្មោះ បំពេរបងដេក
ថ្ងៃនេះថ្ងៃស្អែក សល់តែទឹកភ្នែក ដែលស្នេហាចែក ជាកេរ្តិ៍ជីវិត ។

ធូបបីសរសៃ ស្បថជាមួយគ្នា ក្នុងព្រះវិហារយកព្រះធ្វើជាសាក្សីដួងចិត្តអឺយ
ស្លាប់ចុះនឹងអនុស្សាវរីយ៍ពិត ស្លាប់ចុះអឺអស់ចិត្ត ផ្តិតយករូបស្រី បីតាមសង្ខារ ។
(ចប់)

នឹកឃើញទាំងអស់

នឹកឃើញទាំងអស់ស្រណោះគ្រាដែលកន្លង អូននិងបងចងក្រងកម្រងស្នេហា
នឹកឃើញថ្មីៗពេលស្រីគេងកើយហត្ថា ហើយវាចាប្រាប់ថាអូនស្នេហ៍តែបង

បងស្រឡាញ់ស្រឡាញ់ហើយសែនអាណិត អាសូរចិត្តអាសូរជីវិតនួនល្អង
បងនឹងថែមិនអោយហ្មងជួយចាំផងព្រះអើយខ្ញុំប៉ងផ្សងសូមសច្ចា

នឹកឃើញជានិច្ច មិនបំភ្លេចឡើយស្នេហា ទោះយ៉ាងណាក៏ខំរក្សាលុះក្ស័យ
អូអូអូអូអូអូអូអូ
អូអូអូអូអូអូអូអូអូអូ

(ចប់)

សូរិយារៀបលិច

សូរិយារៀបរលត់ ផុតទៅហើយ មេត្តាឆ្លើយប្រាប់សង្សារ ខ្ញុំអោយដឹងផង

១» សូរិយាទន់ទាប រៀបអស្តង្គត រស្មីរលត់ ចាកចោលលោកា
រស្មីពណ៌មាស ពាសអាកាសា ដូចក្តីស្នេហាអូននិងរៀមរ៉ាមិនដាច់អាល័យ

២» ស្រមោលពពក នឹកភ្នកដល់ភក្ត្រ័ ស្រស់កែវវរល័ក្ខណ ត្រួយហឬទ័យ
ភក្ត្រា័ប៉ប្រិម ញញឹមប្រិមប្រិយ ចិត្តអើយអាល័យ អង្គុយស្រមៃ ឃើញថ្លៃជានិច្ច

R» ពពករសាត់ ឆ្ងាយបាត់ទៅហើយ អូនអ្ហើយបងនៅ ចងចាំមិនភ្លេច
យើងធ្លាប់បានអង្គុយមើល ថ្ងៃរៀបលិច រស្មីពេជ្រចាំងរំលេចភក្ត្រ័ស្រីជីវ៉ា

៣» ឆោមអើយឆោមស្រស់ អស់ស្រីក្នុងលោក មិនងាយនឹងរកដូចអូនឡើយណា
បងសូមផ្តែផ្តាំ តាមសែងសូរិយា បើជួបស្នេហា សូមសុរិយា មេត្តាប្រាប់ផង ។
(ចប់)

ម្លប់ពោធិ៏បាក់ខែង

១» សែននឹកស្រណោះមិនអស់អាល័យ ស្នេហាចរណៃហើយនិងរូបបង
ចំណីមួយមាត់មិនដែលរំលង បញ្ចុកនួនល្អងតាំងពីនៅក្មេងវ័យ

២» ម្លប់ពោធិ៍បាក់ខែងអូនកើយទ្រូងបង ពាក្យពេចន៍សាសងថាស្មោះលុះក្ស័យ
អនិច្ចាស្នេហ៍យើងវិនាសហើយថ្លៃ យប់ថ្ងៃនឹកស្រីអួលណែនឱរ៉ា

R» ដឹងហើយឮហើយម្តេចឡើយបំបែក ចិត្តខ្មៅដូចក្អែកមេបាឬស្យា
អាងប្រពៃណីចាប់កូនរៀបការ បាចពរផ្កាស្លាបាំងភ្នែកប្រុសថ្មី

៣» ដើមពោធិបាក់ខែងចារឈ្មោះអូនបង ព្រោះស្នេហ៍កន្លងបងហើយនិងស្រី
ស្នេហ៍អូនស្នេហ៍បងត្រូវគេប្រល័យ ជាតិនេះជាតិថ្មីបងនៅតែស្នេហ៍ ។

(ចប់)

នរណាភរបង


១» ម្សិលមិញនរណា និយាយភរបង គឺស្រស់នួនល្អងភរបងណាអូន
បងឈរកាត់ភ្លៀងមុខស្រពោន ចាំអូនបាត់សូន្យ មិនឃើញសោះ

២» ម្សិលមិញបងចាំលុះលង់រាត្រី ស្រាប់តែឃើញស្រីបណ្តើរគេផ្សេង
ឃើញភ្លាមបងក៏ស្រក់ទឹកភ្នែកដែង ចំបែងព្រោះភ្លៀងវង្វែងមេឃ

R» ម្សិលមិញម្សិលមិញចាំមួយជីវិត ម្សិលមិញឈឺចិត្តស្រីក្បត់ស្នេហា
ថ្ងៃនេះជួបអូនស្រាប់តែអូនថា ស្មាលាពីបងព្រោះអូនមានថ្មីហើយ

៣» ថ្ងៃមុនស្រឡាញ់រូបបងធ្វើអ្វី ថ្ងៃមុនម្តេចស្រីហ៊ានស្បថនិងបង
ម្សិលមិញអូនស្រាយស្នេហ៍ពីចំណង ចិត្តបងរៀងហើយស្នេហ៍ដូចអូន។
(ចប់)

ផ្កាយព្រឹក

១» យប់អើយយប់ជ្រៅ រៀមនៅឯកា មើលដួងតារា រះលើមេឃា
ក្រោមដួងចន្ទ្រា័ ខ្យល់រងា ដួងចិត្តកំព្រា វេទនាកន្លង

២» សម្លឹងមើលមេឃ សង្វែកខ្លួនក្រៃ ឆ្ងាយហួសនិស្ស័យនឹងបីត្រកង
ផ្កាយអើយផ្កាយបង ជាតិនេះប៉ង ចាប់ចិត្តបំណង តែផ្កាយមួយទេ

R» ឱ!ផ្កាយអើយផ្កាយព្រឹក បងសែននឹកៗផ្កាយស្នេហ៍ តើផ្កាយដឹងឬទេ
ថារៀមស្នេហ៍ៗស្នេហ៍ស្ទើរក្ស័យប្រាណ ចង់បានតែផ្កាយ

៣» បើសិនផ្កាយព្រឹក មិននឹកប្រណី រៀមស៊ូលាក្ស័យ ទាំងស្រណោះស្តាយ
ឱ!ផ្កាយអើយផ្កាយ កែវកុំណាយ កុំរសាត់ឆ្ងាយ ចោលបងណាអូន ។

កែវកុំណាយ កុំរសាត់ឆ្ងាយ ចោលបងណាអូន
កែវកុំណាយ កុំរសាត់ឆ្ងាយ ចោលបងណាអូន
កែវកុំណាយ កុំរសាត់ឆ្ងាយ ចោលបង….ណា..អូន ។
The Forex system is a relatively easy one to understand at its basic level but it can also be as intricate as you can possibly imagine. What the system actually is, is a way of trading currency from various parts of the world.

Airways International - online reservations and airline ticket purchase, flight schedule, and packages.

High Power, Low Cost Web Hosting
best vps hosting best cpanel hosting best web hosts best web hosting reseller best ecommerce web hosting best hosting control panel best domain name host best domain hosting

0 comments:

Followers

  © Free Blogger Templates Photoblog III byBlogger Tutorial 2008

Back to TOP